ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចពិភាក្សាក្នុងពេលអាហារថ្ងៃត្រង់ជាមួយលោកស្រី Gemma Preston ជំនាញការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃមូលនិធិរូបិយវត្ថុអន្តរជាតិ ដើម្បីពិភាក្សាពីវឌ្ឍនភាពនៃការរៀបចំរបាយការណ៍វាយតម្លៃថវិកាយេនឌ័រ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២៣

នាថ្ងៃសុក្រ ៥ កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣, វេលាម៉ោង ១២:៣០នាទីរសៀល, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ដឹកនាំដោយឯកឧត្តម យ៉េត វីណែល, អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរងនៃ អ.គ.ហ. តំណាងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយ ឯកឧត្តម អ៊ុំ យុទ្ធី, នាយករដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ, មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញ នៃ អ.គ.ហ. បានរៀបចំកិច្ចពិភាក្សាក្នុងពេលអាហារថ្ងៃត្រង់ជាមួយលោកស្រី Gemma Preston ជំនាញការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃមូលនិធិរូបិយវត្ថុអន្តរជាតិ ដើម្បីពិភាក្សាពីវឌ្ឍនភាពនៃការរៀបចំរបាយការណ៍វាយតម្លៃថវិកាយេនឌ័រ។



ព័ត៌មានទាក់ទង